blog button

ប្រទេសខ្មែរជាប្រទេសមួយដែលមានវប្បធម៌ប្រពៃណី ទំនៀមទំលាប់ដ៏ឧត្ដុង្គឧត្ដមមួយនៅអាស៊ីអាគេ្នសជាយូរឡុងណាស់មកហើយ។ យ៉ាងណាមិញតម្បាញគឺជាស្នាដៃសិល្បៈ សិប្បកម្មខ្មែរមួយ ដែលមានតាំងពីក្រោយសម័យហ្វូណនសំលៀកបំពាក់ប្រពៃណី ដែលធ្វើអំពីសូត្រដូចជាហូលផាមួងចរបាប់ សារុងសូត្រ។ល។ អាចប្រើប្រាស់បាន គ្រប់ជាន់ថ្នាក់ ទាំងប្រជារាស្ដ្រទាំងនាមឺុនមន្ដ្រីតូចធំដល់ព្រះមហាក្សត្រ។ ទោះបីជាសម័យបច្ចុប្បន្ន មានសម្លៀកបំពាក់ទំនើបៗ ក្រណាត់សូត្រជាក្រណាត់ប្រពៃណីតាំងពីបរមបុរាណដែលផលិតចេញពីស្នាដៃហត្ថពលកម្មខ្មែរ។របស់របបទាំងឡាយដែលផលិតលើក្រណាត់សូត្រខ្មែរនៅតែមានប្រជាប្រិយភាពពិសេសក្នុងពិធីអាពាហ៍ពិពាហ៍ កម្មវិធីផេ្សងៗ បុណ្យជាតិនិង ប្រារព្វពិធីព្រះមហាក្សត្រ។

សូមអរគុណ